Saturday, June 18, 2016

World super star and Cambodia tourism

Beckham សរសើរ​អង្គរ​វត្ត​​​ថា​ជា​កន្លែង​មួយ​ស្អាត​បំផុត​ក្នុង​លោក​

ថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០១៥
ប្រភពឯកសារ
អតីត​តារា​បាល់ទាត់​ដ៏​ល្បី David Beckham បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​ដល់​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​កម្ពុជា ​ក្រោយ​បង្ហោះ​​រូបភាព​មួយ​សន្លឹក​នៅ​ប្រាសាទ​អង្គរវត្ត ​លើ​​បណ្ដាញ​សង្គម Instagram យប់​មិញ​នេះ។

09
 

ក្រៅ​ពី​រូបភាព​​ខាង​លើ​ បុរស​សង្ហា​ដែល​បាន​ឆក់​យក​បេះដូង​ប្រជាជន​ជា​ច្រើន​ក្នុង​លោក រួម​ទាំង​នៅ​កម្ពុជា​ផង​នោះ បាន​សរសេរ​សារ​មួយ​ប្រយោគ​ថា៖ “Amazing day in Cambodia visiting the Angkor Wat temple…. One of the most beautiful places in the world……” ដែល​មាន​ន័យ​ថា “វា​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​នៅ​កម្ពុជា ដែល​បាន​​មក​ទស្សនា​ប្រាសាទ​អង្គរ​វត្ត… កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​ស្អាត​បំផុត​ក្នុង​លោក”។
 
នៅ​មុន​មក​ដល់​ប្រទេស​កម្ពុជា​​ Beckham បាន​​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​​កាល​ពី​សប្ដាហ៍​មុន ដែល​ក្នុង​នោះ​ក៏​គេ​ឃើញ​វត្តមាន​អតីត​ខ្សែ​បម្រើ​ជាតិ​អង់គ្លេស វ័យ​៤០ឆ្នាំ​​រូប​នេះ នៅ​ទីក្រុង​​ម៉ាកាវ​ ប្រទេស​ចិន​ផង​ដែរ កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​ចូលរួម​សម្ពោធ​ហាង​សម្លៀក​បំពាក់​មួយ។
ព័ត៌មាន​លម្អិត​បន្ថែម​ទាក់ទង​នឹង Beckham នឹង​មាន​ជូន​ជា​បន្ត​ទៀត!

0 comments:

Post a Comment