Phnom Penh Post
ភ្ញៀវទេសចរក្រោកពីព្រឹកព្រលឹមស្រាងៗ មកផ្តិតយករូបភាពថ្ងៃរះនៅប្រាសាទអង្គរវត្ត ខេត្តសៀមរាប។ ផា លីណា
កម្ពុជាជាប់ជាប្រទេសទិសដៅទេសចរល្អបំផុតនៅឆ្នាំ ២០១៦
Fri, 17 June 2016
ចេង សុខហ័ង
ភ្នំពេញៈ ប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ថាជាទិសដៅទេសចរណ៍ល្អបំផុតរបស់ពិភពលោកក្នុងឆ្នាំ ២០១៦ ដោយវិទ្យាស្ថានក្រុមប្រឹក្សាទេសចរណ៍ពិភពលោករបស់សហភាពអឺរ៉ុបជាលើកដំបូង។
ប្រទេសកម្ពុជាត្រូវបានទទួលស្គាល់ជាពិសេសសម្រាប់ការដែលមានវប្បធម៌ល្អបំផុត និងមានគំនិតផ្តួចផ្ដើមទេសចរណ៍ប្រកបដោយចីរភាពនៅក្នុងចំណោមបញ្ជីចុងក្រោយចំនួន ២៩ ប្រទេស។
លោក អាង គឹមអៀង ប្រធានសមាគមភ្នាក់ងារទេសចរណ៍កម្ពុជាបានថ្លែងកាលពីម្សិលមិញថាលោក សង្ឃឹមថារង្វាន់នេះនឹងទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនមកទស្សនាប្រទេសកម្ពុជា។
លោកបានលើកឡើងថា៖ «នេះគឺជាការវាយតម្លៃដោយត្រឹមត្រូវមកប្រទេសកម្ពុជា»។
លោកបានបន្តថា៖ «ប៉ុន្តែដើម្បីទាក់ទាញភ្ញៀវទេសចរអន្តរជាតិកាន់តែច្រើនស្ថានទូតកម្ពុជាទាំងអស់គួរតែប្រារព្ធពិធីការប្រគល់រង្វាន់នេះនៅក្នុងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានដែលនឹងនាំយកព័ត៌មានកាន់តែកៀកដល់ភ្ញៀវទេសចរ»។
ប្រទេសកម្ពុជាធ្លាប់ទទួលបានចំណាត់ថា្នក់ល្អក្នុងការទាក់ទាញទេសចរជាច្រើនលើកមកហើយពីស្ថាប័នផ្សេងៗគ្នានាពេលកន្លងមកជាពិសេសសម្រាប់ទីក្រុងសៀមរាបដែលជាតំបន់ទេសចរណ៍វប្បធម៌ដ៏ល្បីល្បាញរបស់កម្ពុជា និងនៅក្នុងពិភពលោក៕ LA
0 comments:
Post a Comment