គម្រោងអគារកម្ពស់ ១៣៣ ជាន់នៅតែបន្ត
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦
ក្រុមហ៊ុនអភិវឌ្ឍន៍អគារកប់ពពកដែលវិនិយោគដោយក្រុមហ៊ុន ថៃប៊ុនរ៉ុង នឹងនៅតែបន្តការងារអភិវឌ្ឍន៍របស់ខ្លួនខណៈលោក ថេង ប៊ុនម៉ា ប្រធានក្រុមហ៊ុន ថៃ ប៊ុនរ៉ុង (Thai Boon Roong Co. Ltd) និងជាអ្នកមានបំផុតមួយរូបនៅប្រទេសកម្ពុជាបានទទួលមរណភាពកាលពីថ្ងៃសុក្រក្នុងជន្មាយុ ៧៥ ឆ្នាំ។
មហាសេដ្ឋីរូបនេះបានជម្នះនឹងជំងឺទឹកនោមផ្អែម និងសម្ពាធឈាមខ្ពស់អស់រយៈពេលជាយូរមកហើយ។
មហាសេដ្ឋីដែលមានទំនាក់ទនងផ្នែកនយោបាយរូបនេះត្រូវបានគេរាយការណ៍នៅក្នុងប្រព័ន្ធផ្សព្វផ្សាយកាលពីខែកុម្ភៈថា ក្រុមហ៊ុនរបស់លោកនឹងសាងសង់អគារភ្លោះដ៏ធំសម្បើមកម្ពស់ ១៣៣ ជាន់នៅលើដីអតីតទីតាំងសួនកម្សាន្ត ឌ្រីមលែនដ៍ ទល់មុខកាស៊ីណូណាហ្គាវើល។
លោកស្រី ឡុក លីនដា ប្រធានផ្នែកទំនាក់ទំនងក្រុមហ៊ុនជាន់ខ្ពស់នៅក្រុមហ៊ុន Hsin Chong Construction Group Ltd មានមូលដ្ឋាននៅទីក្រុងហុងកុងត្រូវបានតែងតាំងជាប្រធានសំណង់សម្រាប់ការអភិវឌ្ឍបានថ្លែងកាលពីម្សិលមិញថាក្រុមហ៊ុនលោកស្រីនឹងបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយក្រុមហ៊ុនអភិវឌ្ឍន៍៕

0 comments:
Post a Comment