May the peace of the Lord be with you

This theme is Bloggerized by Shalom Cambodia Tours, www.shalomcambodiatour.blogspot.com

The great religion temple in Cambodia_Angkor Wat_Siem Reap

This theme is Bloggerized by Shalom Cambodia Tours, www.shalomcambodiatour.blogspot.com

The main culture and the central_Wat Phnom Doun Penh

This theme is Bloggerized by Shalom Cambodia Tours, www.shalomcambodiatour.blogspot.com

The Royal Palace of Cambodian King_Phnom Penh

This theme is Bloggerized by Shalom Cambodia Tours, www.shalomcambodiatour.blogspot.com.

The Independent that we got from France_Novemeber 09, 1953

This theme is Bloggerized by Shalom Cambodia Tours, www.shalomcambodiatour.blogspot.com.

Hurt and painful in Cambodia from 1975-1979_S-21 Museum

This theme is Bloggerized by Shalom Cambodia Tours, www.shalomcambodiatour.blogspot.com.

It is awesome for time to join sport in free life_Olympic Stadeum

This theme is Bloggerized by Shalom Cambodia Tours, www.shalomcambodiatour.blogspot.com.

Monday, June 20, 2016

Jack Ma ទិញ​ក្រុមហ៊ុន​មេ​របស់ True Money

ក្រុងប៉េកាំងៈ ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​ផ្នែក​ហិរញ្ញវត្ថុ​របស់​ក្រុមហ៊ុន​ Alibaba Group Holding កំពុង​រៀបចំ​ផែនការ​​​ទិញ​យក​ភាគហ៊ុន​ចំនួន​ ២០ ​ភាគរយ​នៅ​ក្នុង​​ក្រុមហ៊ុន​ Ascend Money របស់​​ប្រទេស​​ថៃ​ និង​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន​ផ្តល់​សេវា​ផ្ទេរ​ប្រាក់ True Money ក្នុង​គោល​បំណង​ក្លាយ​​ជា​ក្រុមហ៊ុន​ផ្តល់​សេវាកម្ម​ហិរញ្ញវត្ថុ​សំខាន់​មួយ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​នេះ។
ក្រុមហ៊ុន​ Zhejiang Ant Small & Micro Financial Services Group ដែល​គេ​ស្គាល់​ថា​ជា​ក្រុមហ៊ុន​ Ant Financial ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​លោក Jack Ma សហស្ថាបនិក​ក្រុមហ៊ុន​ Alibaba ក៏​អាច​នឹង​បង្កើន​ការ​កាន់កាប់​ភាគហ៊ុន​ក្នុង​ក្រុមហ៊ុន Ascend Money របស់​ខ្លួន​​រហូត​ដល់​ ៣០ ​ភាគរយ​ផង​ដែរ។ នេះ​បើ​យោង​តាម​សេចក្តី​ថ្លែងការណ៍​មួយ​​ដែល​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន។ បច្ចុប្បន្ន​ក្រសួង​​ពាណិជ្ជកម្ម​ចិន​កំពុង​វាយតម្លៃ​ពី​ផែនការ​នេះ។
ការ​វិនិយោគ​នៅក្នុង​ក្រុមហ៊ុន​ Ascend Money ដែល​ជា​ក្រុមហ៊ុន​មេ​របស់​ក្រុមហ៊ុន True Money និង​ក្រុមហ៊ុន​ Ascend Nano នឹង​ជួយ​ឲ្យ​ក្រុមហ៊ុន​ Ant Financial បង្កើន​ការ​ទូទាត់​តាម​អនឡាញ​​របស់​ខ្លួន​ និង​អាជីវកម្ម​ឥណទាន​ខ្នាត​តូច​នៅ​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍​​។​
ក្រុមហ៊ុន​ដែល​ត្រូវ​បាន​គេ​វាយ​តម្លៃ​ថា​មាន​តម្លៃ​ប្រមាណជា​ ៦០ ​ពាន់​លាន​ដុល្លារ​នេះ​កំពុង​អនុវត្ត​តាម​មហិច្ឆតា​របស់​លោក​មហាសេដ្ឋី Jack Ma ក្នុង​ការ​ពង្រីក​អាជីវកម្ម​នៅ​ទូទាំង​ពិភពលោក​ខណៈ​ក្រុមហ៊ុន​នេះ​បណ្តាក់​ទុន​​រួម​គ្នា​នៅ​តាម​ប្រទេស​នានា​ដូចជា​កូរ៉េ​ខាង​ត្បូង និង​ឥណ្ឌា​ជាដើម។
ក្រុមហ៊ុន​ Ascend Group បាន​បំបែក​ខ្លួន​ចេញ​ពី​ក្រុមហ៊ុន True Corporation និង​ក្លាយ​​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​មួយ​របស់​ក្រុមហ៊ុន​ CP Group របស់​ថៃ​ដែល​មាន​ចំណាប់​អារម្មណ៍​ក្នុង​វិស័យ​កសិកម្ម​ អាជីវកម្ម​លក់​រាយ និង​ទូរគមនាគមន៍។
ឥណទាន​បុគ្គល
ក្រុមហ៊ុន Ascend Nano unit គឺជា​ក្រុមហ៊ុន​មីក្រូហិរញ្ញវត្ថុ និង​ជា​ក្រុមហ៊ុន​ផ្តល់​ឥណទាន​បុគ្គល​ដែល​មាន​បុគ្គលិក​នៅ​ទូទាំង​តំបន់​អាស៊ី​អាគ្នេយ៍​។ គោលដៅ​របស់​ក្រុមហ៊ុន​នេះ​គឺ​ដើម្បី​ពង្រីក​ពាណិជ្ជកម្ម និង​សេវា​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​នៅ​តាម​កន្លែង​នានា​ដែល​អ្នក​ប្រើប្រាស់​​ជាច្រើន​ខ្វះ​គណនី​ធនាគារ ដូចជា​នៅ​ប្រទេស​មីយ៉ាន់ម៉ា និង​ឥណ្ឌូនេស៊ី​ជាដើម។
ក្រុមហ៊ុន​ True Money ផ្តល់​ប័ណ្ណ​​​សាច់​ប្រាក់ និង​កាបូប​លុយ​អេឡិចត្រូនិក និង​​ទទួល​បាន​អាជ្ញាប័ណ្ណ​ផ្តល់​សេវា​ហិរញ្ញវត្ថុ​នៅ​តាម​ទីផ្សារ​សំខាន់ៗ​​ក្នុង​តំបន់​អាស៊ី​អាគ្នេយ៍។
កាលពី​ខែ​មេសា​លោក​ Punnamas Vichitkulwongsa នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Ascend Group បាន​ប្រាប់​កាសែត​បាងកក​ប៉ុស្តិ៍​ថា​ក្រុមហ៊ុន​របស់​ខ្លួន​នឹង​ចំណាយ​ថវិកា​ ៦ ​ពាន់​លាន​បាត (១៧០ ​លាន​ដុល្លារ) លើ​ការ​ពង្រីក​អាជីវកម្ម​ក្នុង​ឆ្នាំ​នេះ​ហើយ​ថវិកា​ចំនួន ៨៣ ​ភាគរយ​នៃ​ថវិកា​​នេះ​នឹង​ត្រូវ​ចំណាយ​នៅ​ខាង​ក្រៅ​ប្រទេស​ថៃ។
ក្រុមហ៊ុន​ Ant Financial បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​តាម​អ៊ីមែល​មួយ​ថា៖ «​ការ​វិនិយោគ​ដែល​កំពុង​ដំណើរការ​នេះ​ឆ្លុះ​បញ្ចាំង​ពី​ការ​ប្តេជ្ញា​ចិត្ត​របស់​យើង​ក្នុង​ការ​ពង្រីក​អាជីវកម្ម​ជា​លក្ខណៈ​អន្តរជាតិ​ និង​ដើម្បី​នាំ​មក​នូវ​លទ្ធភាព​ស្មើ​គ្នា​នៃ​ការ​ទទួល​បាន​សេវា​ហិរញ្ញវត្ថុ​ដល់​អ្នក​ប្រើប្រាស់​កាន់តែ​ច្រើន​នៅ​ជុំវិញ​ពិភពលោក​»។
លោក​បាន​បន្ត​ថា៖ «​ការ​វិនិយោគ​នេះ​នៅ​ជាប់​លក្ខខណ្ឌ​នៃ​​ការ​អនុម័ត​ពី​ផ្នែក​ប្រឆាំង​នឹង​ប្រកប​អាជីវកម្ម​ផ្តាច់​មុខ​របស់​ក្រសួង​ពាណិជ្ជកម្ម​ចិន»៕ BP

អគារ១៣៣ជាន់នៅភ្នំពេញ

គម្រោង​អគារ​កម្ពស់​ ១៣៣ ​ជាន់​នៅ​តែ​បន្ត


ប្រភព៖ភ្នំពេញប៉ុស្តិ៍
ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦ 

ក្រុមហ៊ុន​អភិវឌ្ឍន៍​អគារ​កប់​ពពក​ដែល​វិនិយោគ​ដោយ​ក្រុមហ៊ុន ថៃប៊ុនរ៉ុង នឹងនៅ​តែ​បន្ត​ការងារ​អភិវឌ្ឍន៍​របស់​​ខ្លួន​ខណៈ​លោក ថេង ប៊ុនម៉ា ប្រធាន​​ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង (Thai Boon Roong Co. Ltd) និង​ជា​អ្នក​មាន​បំផុត​មួយ​រូប​នៅ​ប្រទេស​កម្ពុជា​បាន​ទទួល​មរណភាព​កាលពី​ថ្ងៃ​សុក្រ​​ក្នុង​ជន្មាយុ​ ៧៥ ​ឆ្នាំ។
មហាសេដ្ឋី​រូប​នេះ​បាន​​ជម្នះ​នឹង​​​​ជំងឺ​ទឹកនោមផ្អែម​ និង​សម្ពាធ​ឈាម​ខ្ពស់​អស់​រយៈពេល​ជាយូរ​មក​ហើយ​។
មហាសេដ្ឋី​ដែល​មាន​ទំនាក់ទនង​ផ្នែក​នយោបាយ​រូប​នេះ​​ត្រូវ​បាន​គេ​រាយការណ៍​នៅ​ក្នុង​ប្រព័ន្ធ​ផ្សព្វផ្សាយ​​​កាលពី​​ខែ​កុម្ភៈ​ថា​ ​ក្រុមហ៊ុន​របស់​លោក​នឹង​សាងសង់​អគារ​ភ្លោះ​ដ៏ធំ​សម្បើម​កម្ពស់​ ១៣៣ ​ជាន់​នៅ​លើ​ដី​អតីត​ទីតាំង​សួន​កម្សាន្ត​ ឌ្រីមលែនដ៍ ​ទល់​មុខ​កាស៊ីណូ​ណាហ្គាវើល​។

 
 លោកស្រី ឡុក លីនដា ប្រធាន​ផ្នែក​ទំនាក់​ទំនង​​ក្រុមហ៊ុន​ជាន់​ខ្ពស់​នៅ​ក្រុមហ៊ុន​ Hsin Chong Construction Group Ltd ​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ហុងកុង​ត្រូវ​បាន​​តែងតាំង​ជា​​ប្រធាន​សំណង់​​សម្រាប់​ការ​អភិវឌ្ឍ​​​បានថ្លែង​កាលពី​ម្សិលមិញ​ថា​ក្រុមហ៊ុន​​លោកស្រី​នឹង​​បន្ត​ធ្វើ​ការងារ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ក្រុមហ៊ុន​អភិវឌ្ឍន៍៕

Sunday, June 19, 2016

កម្ពុជា​ជាប់​ជា​ប្រទេស​ទិសដៅ​ទេសចរ​ល្អ​បំផុត

Phnom Penh Post

ភ្ញៀវទេសចរក្រោកពីព្រឹកព្រលឹមស្រាងៗ មក​ផ្តិត​យក​រូប​ភាព​ថ្ងៃ​រះ​នៅ​ប្រាសាទ​អង្គរវត្ត ខេត្ត​សៀមរាប។ ផា លីណា

កម្ពុជា​ជាប់​ជា​ប្រទេស​ទិសដៅ​ទេសចរ​ល្អ​បំផុត​នៅ​ឆ្នាំ ២០១៦
Fri, 17 June 2016
ចេង សុខហ័ង
ភ្នំពេញៈ ប្រទេស​កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​ថា​ជា​ទិសដៅ​ទេសចរណ៍​ល្អ​បំផុត​របស់​ពិភពលោក​ក្នុង​ឆ្នាំ​ ២០១៦ ដោយ​វិទ្យាស្ថាន​ក្រុម​ប្រឹក្សា​ទេសចរណ៍​ពិភពលោក​របស់​​សហភាព​អឺរ៉ុប​ជា​លើក​ដំបូង​។

ប្រទេស​កម្ពុជា​ត្រូវ​បាន​ទទួល​ស្គាល់​ជាពិសេស​សម្រាប់​​ការ​ដែល​​​មាន​វប្បធម៌​ល្អ​បំផុត​ និង​​មាន​​គំនិត​ផ្តួចផ្ដើម​ទេសចរណ៍​ប្រកប​ដោយ​ចីរភាព​នៅក្នុង​ចំណោម​បញ្ជី​ចុងក្រោយ​​ចំនួន​ ២៩ ​ប្រទេស​។
លោក អាង គឹមអៀង ប្រធាន​សមាគម​​ភ្នាក់ងារ​ទេសចរណ៍​កម្ពុជា​បាន​ថ្លែង​​កាលពី​ម្សិលមិញ​ថា​លោក សង្ឃឹម​ថា​រង្វាន់​នេះ​នឹង​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​កាន់​តែ​ច្រើន​​មក​ទស្សនា​ប្រទេស​​កម្ពុជា​។
លោក​បាន​លើក​ឡើង​ថា​៖ «​នេះ​គឺជា​ការ​វាយតម្លៃ​ដោយ​ត្រឹមត្រូវ​មក​ប្រទេស​កម្ពុជា»។ ​
លោក​បាន​​បន្ត​ថា​៖ «​ប៉ុន្តែ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​អន្តរជាតិ​កាន់តែ​ច្រើន​ស្ថានទូត​​កម្ពុជា​ទាំងអស់​គួរ​តែ​​ប្រារព្ធ​ពិធី​ការ​ប្រគល់​រង្វាន់​នេះ​នៅ​ក្នុង​​ប្រព័ន្ធ​ផ្សព្វផ្សាយ​ព័ត៌មាន​ដែល​នឹង​នាំ​យក​ព័ត៌មាន​កាន់តែ​កៀក​ដល់​ភ្ញៀវទេសចរ​»​។

ប្រទេស​កម្ពុជា​ធ្លាប់​ទទួល​បាន​ចំណាត់​ថា្នក់​ល្អ​ក្នុង​ការ​ទាក់ទាញ​ទេសចរ​ជាច្រើន​លើក​មក​ហើយ​ពី​ស្ថាប័ន​ផ្សេងៗ​គ្នា​នា​ពេល​កន្លង​មក​ជាពិសេស​សម្រាប់​ទីក្រុង​សៀមរាប​ដែល​ជា​តំបន់​ទេសចរណ៍​វប្បធម៌​ដ៏ល្បីល្បាញ​របស់​កម្ពុជា​ និង​នៅ​ក្នុង​ពិភពលោក៕ LA

Saturday, June 18, 2016

World super star and Cambodia tourism

Beckham សរសើរ​អង្គរ​វត្ត​​​ថា​ជា​កន្លែង​មួយ​ស្អាត​បំផុត​ក្នុង​លោក​

ថ្ងៃទី១៥ ខែ មិថុនា ឆ្នាំ២០១៥
ប្រភពឯកសារ
អតីត​តារា​បាល់ទាត់​ដ៏​ល្បី David Beckham បាន​បង្ក​ភាព​ភ្ញាក់​ផ្អើល​ដល់​អ្នក​គាំទ្រ​ជា​ច្រើន​នៅ​កម្ពុជា ​ក្រោយ​បង្ហោះ​​រូបភាព​មួយ​សន្លឹក​នៅ​ប្រាសាទ​អង្គរវត្ត ​លើ​​បណ្ដាញ​សង្គម Instagram យប់​មិញ​នេះ។

09
 

ក្រៅ​ពី​រូបភាព​​ខាង​លើ​ បុរស​សង្ហា​ដែល​បាន​ឆក់​យក​បេះដូង​ប្រជាជន​ជា​ច្រើន​ក្នុង​លោក រួម​ទាំង​នៅ​កម្ពុជា​ផង​នោះ បាន​សរសេរ​សារ​មួយ​ប្រយោគ​ថា៖ “Amazing day in Cambodia visiting the Angkor Wat temple…. One of the most beautiful places in the world……” ដែល​មាន​ន័យ​ថា “វា​ជា​ថ្ងៃ​ដ៏​អស្ចារ្យ​នៅ​កម្ពុជា ដែល​បាន​​មក​ទស្សនា​ប្រាសាទ​អង្គរ​វត្ត… កន្លែង​មួយ​ក្នុង​ចំណោម​កន្លែង​ស្អាត​បំផុត​ក្នុង​លោក”។
 
នៅ​មុន​មក​ដល់​ប្រទេស​កម្ពុជា​​ Beckham បាន​​ធ្វើ​ដំណើរ​ទៅ​កាន់​ប្រទេស​ជា​ច្រើន​​កាល​ពី​សប្ដាហ៍​មុន ដែល​ក្នុង​នោះ​ក៏​គេ​ឃើញ​វត្តមាន​អតីត​ខ្សែ​បម្រើ​ជាតិ​អង់គ្លេស វ័យ​៤០ឆ្នាំ​​រូប​នេះ នៅ​ទីក្រុង​​ម៉ាកាវ​ ប្រទេស​ចិន​ផង​ដែរ កាល​ពី​ថ្ងៃ​សៅរ៍ ដើម្បី​ចូលរួម​សម្ពោធ​ហាង​សម្លៀក​បំពាក់​មួយ។
ព័ត៌មាន​លម្អិត​បន្ថែម​ទាក់ទង​នឹង Beckham នឹង​មាន​ជូន​ជា​បន្ត​ទៀត!

Thursday, June 16, 2016

Welcome to Cambodia

The Kingdom of Cambodia_Cambodia Tourism Song_Welcome to Cambodia Kingdom of Wonder


Welcome to Kingdom of Cambodia_Night Time Song

Tourism in Cambodia

You will be enjoy with the journey of lives.
Cambodia is a Southeast Asian nation whose landscape spans low-lying plains, the Mekong Delta, mountains and Gulf of Thailand coastline. Its busy capital, Phnom Penh, is home to the art deco Central Market, glittering Royal Palace and the National Museum's historical and archaeological exhibits. In the country's northwest lie ruins of Angkor Wat, a massive stone temple complex built during the Khmer Empire.



Capital: Phnom Penh
Dialing code: +855
Currency: Cambodian riel
Population: 15.14 million (2013) World Bank
King: Norodom Sihamoni
Neighboring countries: Vietnam, Laos, Thailand
 
The Ministry of Tourism offers a unique overview of the international tourist arrivals to Cambodia and short-term tourism trends. It is developed by Statistics and ICT Department, Ministry of Tourism with the aim to provide all those directly or indirectly involved in tourism with adequate up-to-date tourism statistics and analysis in a timely fashion. Each issue contains five regular sections: an overview short-term tourism trends including data on tourism highlights, international tourist arrivals, country of residence, tourism receipts and expenditure for over 20 international border check points to Cambodia and data on purpose of visit on major rules; a retrospective and prospective evaluation of current tourism performance by the 24 provinces and capital in Cambodia; and selected economic data relevant for tourism.